តុលាការផ្តន្ទាទោសយុវជន៤នាក់ ល្មើសបំរាមជួបជុំស៊ីផឹក ចាក់បាស់រាំនៅស្រុកសំរោងដាក់ពន្ធនាគារ រយៈពេល១ឆ្នាំ

0
12

ភ្នំពេញ៖ ចៅក្រមសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារយុវជន៤នាក់ ដែលល្មើសបម្រាមជួបជុំគ្នាស៊ីផឹកចាក់បាស់រាំនៅស្រុកសំរោង រយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ១លានរៀល ក្រោមបទមិនគោរពវិធានរដ្ឋបាល។

ការសម្រេចផ្តន្ទាទោសយុវជនទាំង៤នាក់នេះ ផ្អែកលើសណុំរឿងព្រហ្មទណ្ឌលេខ ២៦០ ចុះថ្ងៃទី១៩-០៤-២០២១ ស្របតាមបទបញ្ញត្តិមាត្រា៤ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលហាមការជួបជុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

គួបញ្ជាក់ផងដែរថា កាលពីព្រលប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ អភិបាលខេត្តតាកែវ បានបញ្ជាឲ្យសមត្ថកិច្ចចាប់វ៉ៃខ្នោះយុវជន៤ នាក់ដែលបាននាំគ្នាផឹកស៊ីចាក់ធុងបាស់រាំលេង នៅភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោងបន្ទាប់ពីពួកគេមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ជាពិសេសពីសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលមិនឲ្យមានការជួបជុំផឹកស៊ីដែលនាំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here