ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសម្រេចដាក់ឲ្យប្រើប្រាស់ ទីផ្សារអនឡាញក្រសួងពាណិជ្ជកម្ម សម្រាប់លក់គ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់ក្រហម ចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះតទៅ។
យោងតាមសេចក្ដីប្រកាសព័តមាន របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ អាចធ្វើការបញ្ជាទិញ តាមគេហទំព័រ shop.moc.gov.kh ។ ហើយក្នុងករណីត្រូវការជំនួយ ក្នុងការប្រើប្រាស់ផ្សារអនឡាញ ឬការបញ្ជាទិញសូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 012 767 043 / 089 355 696 / 015 805 313 / 017 855 011។
ក្រសួងបញ្ជាក់បន្ថែមថា ក្រោយពីទទួលបានការបញ្ជាទិញ ក្រុមការងារនឹងរៀបចំ ចាត់ចែងការដឹកជញ្ជូនទៅដល់មុខផ្ទះ បងប្អូនតែម្ដង។