ភ្នំពេញ៖ មានជនជាតិខ្មែរចំនួន ៥នាក់ទៀតហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ មេសានេះ បានឲ្យដឹងថា អ្នកស្លាប់ទាំង ៥នាក់នោះរួមមាន៖ បុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ, ស្ត្រីជនជាតិខ្មែរ អាយុ ៦៦ឆ្នាំ រស់នៅខេត្តព្រះសីហនុ, បុរសជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ, ស្ត្រីជនជាតិខ្មែរ អាយុ៥២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ, និងស្ត្រីជនជាតិខ្មែរ អាយុ៦១ឆ្នាំ រស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល៕