អាជ្ញាធរខេត្តសម្រេចបិទខ្ទប់ភូមិមួយ នៅស្រុករុក្ខគិរី ក្រោយមានអ្នកឆ្លងជំងឺកូវីដ១៩

0
8

ភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ»។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១បានឲ្យដឹងថា ការបិទខ្ទប់ភូមិខាងលើ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោងសូន្យនាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១តទៅ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងកាឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅភូមិសាស្រ្ត ដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here