ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ និងខ្មែរម្នាក់ លួចរត់គេចពីខេត្តព្រះសីហនុ ឆ្ពោះទៅវៀតណាម

0
9

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខេត្តកែបបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៧នាក់ (ស្រី៥នាក់) និងខ្មែរម្នាក់ ដែលបានលួចរត់គេចខ្លួនចេញពីខេត្តព្រះសីហនុ ឆ្លងកាត់ខេត្តកំពត និងខេត្តកែប គោលបំណងឆ្ពោះទៅកាន់ប្រទេសវៀតណាម។

ការឃាត់ខ្លួននេះបានធ្វើឡើង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចដៅត្រួតពិនិត្យច្រកចេញ-ចូលក្នុងភូមិសាស្ត្រខេត្តកែប (កំពង់នង់) លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិវៀតណាមចំនួន៧នាក់ (ស្រី៥នាក់) បានធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន ១នាក់ ជាអ្នកនាំផ្លូវ ព្រមទាំងដឹកបន្តតាមម៉ូតូពីខេត្តកំពតឆ្ពោះទៅខេត្តកែបតាមផ្លូវលំដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម។

ជាមួយគ្នានោះ ជនជាតិវៀតណាមចំនួន៧នាក់ និងខ្មែរម្នាក់ នឹងត្រៀមបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសតាមច្បាប់ ពីបទបំពាននឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

បច្ចុប្បន្នជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីប្រគល់បន្តឲ្យមន្ទីរសុខាភិបាលខេត្តបញ្ជូនទៅមណ្ឌលចត្តាឡីស័ក រង់ចាំយកសំណាកវត្ថុវិភាគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here