លោក ពេជ្រ ស្រស់! ពេលចុះយកសំណាកពលរដ្ឋនៅតំបន់ក្រហម គូរកំណត់ចំនួនមនុស្ស និងបែងចែកពេលវេលាឲ្យច្បាស់លាស់

0
13

ភ្នំពេញ÷ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានផ្ដល់ជាយោបល់មួយពេលចុះយកសំណាក ពលរដ្ឋនៅតំបន់ក្រហម គូរកំណត់ចំនួនមនុស្ស និងបែងចែកពេលវេលាឲ្យបានច្បាស់លាស់។

លោក ពេជ្រ ស្រស់ បានលើកឡើងតាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះថា ” បើសិនជាការចុះយកសំណាកអ្នករស់នៅតំបន់ក្រហមដូចនៅក្នុងរូបភាពនេះមែន គឺពុំគួរធ្វើ ល្អជាងធ្វើ ដោយសារការប្រមូលផ្តុំមនុស្សបែបនេះ នាំឲ្យមានការឆ្លងនូវមេរោគCOVID-19 ដល់អ្នកមិនទាន់ឆ្លងមេរោគទៅវិញខ្ញុំសុំជូនយោបល់មួយគឺរដ្ឋាភិបាលគួរចុះយកសំណាកនៅតាមភូមិក្នុងតំបន់ក្រហម ហើយកំណត់អំពីចំនួនមនុស្សត្រូវទៅផ្តល់សំណាក និងបែងចែកពេលវេលាឲ្យមនុស្សទៅកន្លែងយកសំណាកដោយមិនប្រជ្រៀតគ្នានិងមិនបង្ករឲ្យមានមនុស្សច្រើនកកកុញនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here