មេបក្សយុវជនកម្ពុជា ផ្ដល់ជាយោបល់ ត្រូវដាក់ប៉ុស្តិ៍ពិនិត្យ មេរោគកូវីដ១៩ នៅតាមព្រំប្រទល់ ខេត្តនីមួយៗ ហើយតេសរកកូវីដចាំឲ្យចូលខេត្ត

0
15

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានជូនជាយោបល់ថា ត្រូវដាក់ប៉ុស្តិ៍ពិនិត្យ មេរោគកូវីដ១៩ នៅតាមព្រំប្រទល់ ខេត្តនីមួយៗ ហើយធ្វើតេសរកមេរោគកូវីដ លើពលរដ្ឋ ដែលចេញពីទីតាំងហានិភ័យ ជាមុនសិន ចាំឲ្យចូលខេត្តនីមួយៗ។

លោក បានលើកឡើងបែបនេះក្រោយរាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបញ្ចប់ការហាមឃាត់ ធ្វើដំណើរនិងបញ្ចប់ ការបិទរមណីយដ្ឋាន ទេសចរណ៍ នៅទូទាំងប្រទេស។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៥ ខែ មេសា នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា”រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តី សម្រេចបញ្ចប់ការហាមឃាត់ ធ្វើដំណើរនិងបញ្ចប់ការបិទ រមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។ ខ្ញុំសូមជូនជាយោបល់មួយ នៅក្នុងការធ្វើដំណើរ របស់ពលរដ្ឋដែលចេញ ពីភូមិសាស្រ្ត ដែលឆ្លងមេរោគកូវីដខ្លាំង គឺតាមបណ្តាខេត្តត្រូវដាក់ប៉ុស្តិ៍ពិនិត្យ មេរោគកូវីដ19 នៅតាមព្រំប្រទល់ខេត្តនីមួយៗ ហើយធ្វើតេសរកមេរោគកូវីដ លើពលរដ្ឋ ដែលចេញពីទីតាំងហានិភ័យជាមុនសិន ចាំឲ្យចូលខេត្តនីមួយៗ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here