មនុស្ស៣នាក់ ត្រូវបាននគរបាលស្រុកសំបូរចាប់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពចូលទៅលួចរ៉ែមាស

0
7

ភ្នំពេញ÷ ស្នងការនគរបាលខេត្តក្រចេះបានឲ្យដឹងថា មនុស្ស៣នាក់ ត្រូវបាននគរបាលស្រុកសំបូរស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់គ្នា បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពចូលទៅលួចរ៉ែមាសពីក្រុមហ៊ុនរ៉ែមាសមួយកន្លែង នៅចំនុចអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ។

លោកវរសេនីយ៍ឯក ជ្រិន សុទ្ឋា អធិការនគរបាលស្រុកសំបូរ ដែលបានដឹកនាំកម្លាំងប្រតិបត្តការស្រុកចុះធ្វើការបង្រ្កាប បានបញ្ជាក់ឲ្យដឹងថា ពួកគេ៣នាក់ ត្រូវបានចាប់ខ្លួនកាលពីយប់២៥ ខែមេសា ពាក់ព័ន្ឋនិងករណីអំពើលួច។ ពួកគេសុទ្ធសឹងតែមានទីលំនៅក្នុងភូមិ ឃុំជាមួយគ្នា ក្នុងតំបន់ក្បែរក្រុមហ៊ុនរ៉ែ ក្នុងឃុំក្បាលដំរី​ ស្រុកសំបូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here