តំណាង​លោក​ ស​ សុខា​ នាំយកសម្ភារបរិក្ខាប្រើប្រាស់ជាចាំបាច់ជូនកងទ័ពអាវសដែលកំពុងប្រយុទ្ធជាមួយជំងឺកូវីដ១៩

0
15

ភ្នំពេញ៖ នាថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ លោក សែម គន្ធា និង លោក គង់ កៃដូ តំណាងដ៍ខ្ពង់ខ្ពស់ លោក​ ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង លោកស្រី​ កែ សួនសុភី បាននាំយកសម្ភារបរិក្ខាប្រើប្រាស់ជាចាំបាច់របស់កងទ័ពអាវស ដែលជាកម្លាំងជួរមុខក្នុងការព្យាបាលអ្នកជម្ងឺកូវីដ-១៩ ដែលជាទឹកចិត្តបន្តិចបន្តួចរបស់ លោក​ ស សុខា និង លោកស្រី​ កែ សួនសុភី មកប្រគល់ជូន លោកវិជ្ជអនុបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

ជំនួយឧបត្ថម្ភរួមមាន÷
– ទឹកពិសារបរិសុទ្ធ ចំនួន ៦០០ កេស
– មីខ្លាឃ្មុំ ចំនួន ២៥ កេស
– ម៉ាស់ ចំនួន ៦១០០ ម៉ាស់
– មួកពេទ្យ ចំនួន ៥០០ មួក
– អាវពេទ្យ ចំនួន ១០០ អាវ

លើសពីជំនួយឧបត្ថម្ភជាសម្ភារជូនដល់ក្រុមគ្រូពេទ្យ លោក​ ស សុខា និង លោកស្រី​ កែ សួនសុភី បានឧបត្ថម្ភជាថវិកាជូនដល់កងកម្លាំង និងបងៗកម្មករ អ្នករៀបចំដំឡើងបង្គន់សម្រាប់អ្នកជម្ងឺប្រើប្រាស់សរុប៥០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ២០,០០០ រៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here