ស្ត្រីកើតកូវីដ១៩ម្នាក់ សម្រាលកូនដោយជោគជ័យ នៅមន្ទីរពេទ្យជប៉ុន

0
8

ភ្នំពេញ៖ កម្មការិនីរោងចក្រម្នាក់ ជាអ្នកជំងឺកូវីដ១៩ បានសម្រាលកូនដោយជោគជ័យ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យជប៉ុន។

ស្ត្រីរូបនេះមានឈ្មោះ ហ៊ូ អមរ៉ា អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងមានស្វាមី ឈ្មោះលឿត ណារិទ្ធ អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីខាងលើ​ជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានរកឃើញវិជ្ជមាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នោះ ហើយត្រូវបានបញ្ជូនមកព្យាបាលនៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី។

តាមការបញ្ជាក់ពីស្វាមីរបស់ស្ត្រីអ្នកជំងឺកូវីដឲ្យថា កូនស្រីរបស់ខ្លួនពេលដែលកើត ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយជាលទ្ធផលបង្ហាញថា អវិជ្ជមានជំងឺកូវីដ១៩ តែរង់ចាំការយកសំណាកធ្វើតេស្តបន្តចំនួន២លើកទៀត។

ជាមួយគ្នានេះ ប្តីស្រ្តីមានជំងឺកូវីដខាងលើ មានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យជប៉ុន ដែលបានជួយសម្រាលកូនប្រពន្ធរបស់គាត់ ប្រកបដោយសុវត្ថិភាពទាំងម្តាយទាំងកូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here