គ.ជ.ប នឹងធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាក្រុងបូកគោ នៅថ្ងៃទី២៥កក្កដា

0
10

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចបង្កើតក្រុងបូកគោ នៃខេត្តកំពត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងធ្វើការបោះឆ្នោតជ្រើស តាំងសមាជិកក្រុមប្រឹក្សាក្រុងបូកគោនៅក្នុងខែកក្កដាខាងមុខនេះ ដោយកាត់យកឃុំចំនួន៣ពីស្រុកទឹកឈូ។

សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត ក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ហើយទីតាំងរដ្ឋបាលនៃក្រុងនេះ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក ដើម្បីងាយស្រួលគ្រប់គ្រងរដ្ឋបាលដែនដី សំដៅធ្វើការអភិវឌ្ឍឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងបង្ខិតសេវាការងាររដ្ឋបាលជូនប្រជាពលរដ្ឋ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ត្រូវអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ និងក្រុមប្រឹក្សាស្រុកទឹកឈូត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

LEAVE A REPLY

Please enter your comment!
Please enter your name here