ភ្នំពេញ÷ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ខ្មែរដែលកំពុងមានវត្តមាន នៅប្រទេសជប៉ុន ជ្រាបថា នៅវេលាម៉ោង១០:២៧នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ មានគ្រោះរញ្ជួយដីកម្រិត៦,៦ រិកទ័រ នៅខេត្តមីយ៉ាហ្គិ (Miyagi) ។ គ្រោះរញ្ជួយដីមិនបង្កឲ្យមានរលកយក្សស៊ូណាមិកទេ។
ស្ថានទូតបន្ថែមថា ក្នុងករណីមានបងប្អូន ក្មួយៗមានព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរយើង ដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈ៖
– ហ៊្វេសប៊ុក របស់ស្ថានទូត Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館
– ទូរស័ព្ទលេខ 080 4689 9374៕