សម្រេចកំណត់ ពី«តំបន់លឿងទុំ» មកជា «តំបន់លឿង»វិញ ក្នុងភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល

0
8

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកំណត់ភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល ពី «តំបន់លឿងទុំ» មកជា «តំបន់លឿង» វិញ។

យោងតាមសេចក្ដីសម្រេចរបស់ រដ្ឋបាលរាជធានីភ្នំពេញត្រង់ប្រការ១ បានកំណត់យ៉ាងដូច្នេះថា “ត្រូវបានកំណត់ភូមិទួលលៀប នៃសង្កាត់ស្នោរ ខណ្ឌកំបូល ពី «តំបន់លឿងទុំ» មកជា «តំបន់លឿង» បន្ទាបពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្ដែង ស្របតាមសេចក្ដីសម្រេច លេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩”៕

LEAVE A REPLY

Please enter your comment!
Please enter your name here