នាយករដ្ឋមន្ត្រីថា ពុំមានហេតុផលបន្តបិទរាជធាន-ខេត្ត ទៀតឡើយ

0
8

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាម បណ្ដាខេត្តទៀតឡើយ គ្រាន់តែបិទតំបន់តូចៗមួយចំនួន មានហានិភ័យខ្ពស់នៃការឆ្លងរីករាល ជំងឺកូវីដ១៩ប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថាបែបនេះក្រោយពីមានអ្នក Comment ក្នុងហ្វេសបុកសម្ដេចថា «សម្តេចថ្ងែទី៥ នេះ សូមសម្តេចបើកផ្លូវវិញមែនទែនមក។ ក្មួយជាប់នៅខេត្តយូរថ្ងែមកហើយដែរ មិនទាន់ចូលទៅភ្នំពេញវិញបាន ព្រោះត្រូវឡើងមកចាក់វ៉ាក់សាំង ហើយថវិកាក៏ជិតអស់ សំណាងហើយក្មួយស្គាល់គេគេឲ្យផ្ទះស្នាក់នៅអត់គិតអ្វីពីក្មួយ»។

ជាការឆ្លើយតប សម្ដេចតេជោ មានប្រសាសន៍ថា «ពុំមានហេតុផលបន្តបិទទេយើងនឹងបើក! តែខេត្ត ឬរាជធានីអាចបិទតំបន់តូចៗ ដែលនៅមានហានិភ័យលើការឆ្លងខ្ពស់។ការបិទកន្លងមក គឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here