លោក ពេជ្រ ស្រស់! ពលរដ្ឋណាឬក្រុមណាប្រមាថលើមេរោគកូវីដលទ្ធផលចុងក្រោយ នឹងដូចពលរដ្ឋឥណ្ឌា ដណ្តើមកន្លែងគ្នាដុត

0
13

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា បើសិនមានពលរដ្ឋណា ឬក្រុមណាប្រមាថលើមេរោគកូវីដនេះលទ្ធផលចុងក្រោយនឹងដូចពលរដ្ឋឥណ្ឌាដូច្នោះដែរ គឺដណ្តើមកន្លែងគ្នាដុតឬកប់។

លោក ពេជ្រ ស្រស់ បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា បើក្រោយថ្ងៃទី៥ ឧសភា រដ្ឋាភិបាល បើករាជធានី-ខេត្ត ឡើងវិញនោះ វិធានការចាំបាច់ត្រូវតែអនុវត្តបន្តគឺប្រជាពលរដ្ឋត្រូវតែផ្លាស់ប្តូរនូវការរស់នៅតាមទម្លាប់ចាស់ មកជាការរស់នៅឲ្យមានក្រិតក្រមអនាម័យខ្ពស់ ហើយត្រូវរក្សាគម្លាតពីគ្នានិងមិនត្រូវ ជួបជុំគ្នានោះឡើយ។

ប្រធានគណបក្សយុវជនរួបនេះបញ្ជាក់ថា ” បើសិនមានពលរដ្ឋណា ឬក្រុមណាប្រមាថលើមេរោគកូវីដនេះ លទ្ធផលចុងក្រោយនឹងដូចពលរដ្ឋឥណ្ឌា ដូច្នោះដែរ គឺដណ្តើមកន្លែងគ្នាដុតឬកប់រួមគ្នាដូចសម័យប៉ុលពតតែម្តងព្រោះមេរោគកូវីដវាសាហាវដូចក្រុមប៉ុលពតអញ្ចឹងដូច្នេះនៅក្នុងព្យុះកូវីដនេះ គឺជាសម័យកាលឲ្យមនុស្សរស់នៅក្នុងភាពអនាម័យជាប្រចាំនិងរស់នៅដោយមានសណ្តាប់ធ្នាប់ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here