សម្តេច ទៀ បាញ់ អំពាវនាវពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ទៅទទួលការចាក់វ៉ាក់សាំង តាមកាលកំណត់របស់អាជ្ញាធរ

0
8

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើការអំពាវនាវ​ ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហម ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាងនូវភាពកកកុញ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ សម្តេច ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា” សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌចំនួន៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មកទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាងនូវភាពកកកុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here