ក្នុងត្រីមាសទី១! ចាប់រថយន្តដឹកលើសទម្ងន់ជាង៧០០គ្រឿង និងពិន័យថវិកាមួយចំនួន

0
10

ភ្នំពេញ៖ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ គិតចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្នុងត្រីមាសទីមួយ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ៧១៧ គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ១,០៧៤,២៧១,០០០ រៀល។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសូមធ្វើការអំពាវនាវម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។

ទន្ទឹមនោះសូមចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានការ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវព្រមទាំងគោរពច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងមិនដឹកលើសទម្ងន់ ដើម្បីផ្លូវថ្នល់អាចប្រើប្រាស់បានយូរ ធ្វើដំណើរប្រកបនូវសុខសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here