ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុមនិយម នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុ អាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ ១១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី រំកិលគ្របដណ្ដប់បក់មកលើប្រទេសកម្ពុជា។ ទន្ទឹមនឹងរដូវវស្សាឆ្នាំ២០២១ នឹងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។
ស្ថានភាពបែបនេះនិងធ្វើឲ្យ កម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន ទៅតាមតំបន់។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេសបណ្តាខេត្ត តំបន់វាលទំនាបកណ្តាល៕