ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សម្ដេចមិនអាចចូលរួមបុណ្យខួបមួយឆ្នាំនៃមរណភាពម្តាយក្មេក បានដោយជាប់ធ្វើចត្តាឡីសក័។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចមានប្រសាសន័យ៉ាងដូច្នេះថា “ថ្ងៃនេះជាបុណ្យខួបមួយឆ្នាំនៃមរណភាពម្តាយក្មេកខ្ញុំកូនចៅរៀបចំ បានបែបនេះ។ កូវីដ១៩បានបំផ្លាញចោលអ្វីៗគ្រប់យ៉ាង រាប់ទាំងទំនៀមទម្លាប់រាបរយរាប់ពាន់ឆ្នាំលើពិភពលោកនេះ។ ខ្ញុំជាប់ធ្វើចត្តាឡីសក័មិនអាចចូលរួមបានតែខ្ញុំនឹកដល់ម្តាយខ្ញុំណាស់”៕


