មន្ត្រីក្រសួងសុខាភិបាល ផ្ញើសារសំខាន់ៗ ជាវិធានការពារកូវីដ១៩ ក្រោយបញ្ចប់ការបិទខ្ទប់

0
11

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចស្តីពីការបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្ញើសារ ៣ចំណុចធំៗ ដល់ប្រជាពលរដ្ឋ ដែលសារទាំងនោះជាវិធាន ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ក្រោយបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។

សារ៣ចំណុចធំៗ របស់លោកស្រី ឱ វណ្ណឌីនរួមមាន៖

១, បុគ្គលគ្រប់រូប ត្រូវរៀនរស់ជាមួយមេរោគកូវីដ១៩ ដោយមិនឲ្យវាឆ្លងមកខ្លួនទេ។ លោកស្រីផ្តាំថា ពេលទៅធ្វើការងារ ឬទៅប្រកបរបរទទួលទាន ត្រូវធ្វើយ៉ាងម៉េចកុំឲ្យឆ្លងកូវីដ១៩ តាមរយៈការអនុវត្តវិធានការ ៣ការពារ និង៣កុំ បូកជាមួយការចាក់វ៉ាក់សាំង ហើយបើសិនជាគ្មានការចាំបាច់ត្រូវនៅផ្ទះ។

២, ទីតាំងលក់ដូរ ត្រូវអនុវត្តតាមវិធានសុខាភិបាល។ លោកស្រីផ្តាំថា ម្ចាស់ទីតាំង ឬម្ចាស់ទទួលខុសត្រូវទីតាំង ត្រូវយកចិត្តទុកដាក់ខ្ពស់ ពេលដំណើរការបើកអាជីវកម្មរបស់ខ្លួន ដោយត្រូវគិតគូរពីសុវត្ថិភាពជាចម្បង។

៣, ការទទួលខុសត្រូវសង្គម។ លោកស្រីផ្តាំថា មិនត្រូវគិតថា រឿងកូវីដ១៩នេះ គឺជារឿងរបស់អ្នកនេះ ឬរឿងរបស់អ្នកនោះទេពោលក្នុងនាមជាអ្នករស់ នៅក្នុងសហគមន៍ ត្រូវចេះមើលកន្លែងណាឆ្លងខ្លាំង ហើយត្រូវចេះមើលគ្នាទៅវិញទៅមក និងត្រូវចូលរួមអនុវត្តវិធានសុខាភិបាលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here