ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ យប់ម្សិលមិញ មានករណីខ្យល់បក់បោកខ្លាំង និងមានភ្លៀងធ្លាក់ផងនោះបានបណ្តាលឲ្យខូចខាតរោង និងផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នង ក្នុងខេត្តត្បូងឃ្មុំ
ការខូចខាតទាំងនោះរួមមាន៖ នៅទីតាំងភូមិបឹងកាង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខូចខាតដួលរលំរោងអាជីវកម្មឡឥដ្ឋចំនួន ១ខ្នង , នៅភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខូចខាតដំបូលនិងជញ្ជាំងផ្ទះចំនួន ៨ខ្នង, នៅភូមិជ័យនិគម ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខូចខាតដំបូលផ្ទះចំនួន ១ខ្នង, នៅភូមិអូរខ្លូតឃុំត្រមូង ស្រុកមេមត់ ខូចខាតផ្ទះទាំងស្រុងចំនួន ១ខ្នង, នៅទីតាំងភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខូចខាតចំនួន ៣ខ្នង។
ក្រសួងបញ្ជាក់ថា ចំពោះករណីខាងលើនេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ៕