ភ្លៀងលាយខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋជាង៤០ខ្នងក្នុងខេត្តព្រៃវែង

0
11

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ យប់ម្សិលមិញ មានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់យ៉ាងខ្លាំងដែលបានបណ្ដាល ឲ្យប៉ះពាល់ផ្ទះរបស់ ប្រជាពលរដ្ឋសរុបចំនួន ៤៣ខ្នងផ្ទះ ក្នុងខេត្តព្រៃវែង។

យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ផ្ទះដែលរងការខូចខាតនោះរួមមាននៅ៖ ស្រុកកំពង់ត្របែក ឃុំកន្សោមអក ១៩ខ្នង, ស្រុកមេសាង ឃុំព្រៃរំដេង ១៣ខ្នង, ស្រុកស្វាយអន្ទរ ឃុំអង្គរទ្រេត២ខ្នង, ស្រុកពាមរក៍ ឃុំ ពាមរក៍៥ខ្នង, ស្រុកបាភ្នំ ឃុំស្តៅកោង៤ខ្នង៕

LEAVE A REPLY

Please enter your comment!
Please enter your name here