ប្រុងប្រយ័ត្ន! បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ខណ:កម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី១២-១៨ ខែឧសភា

0
10

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១២-១៨ ខែឧភា ឆ្នាំ២០២១ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលស្ថានភាពបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ពីកម្រិតមធ្យមទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បាន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅផ្នែកខ្លះនៃបណ្តាខេត្តតំបន់វាលទំនាបកណ្តាលភាគខាងត្បូង ភាគពាយ័ព្យ និងបណ្តាខេត្តខាងកើត ជាប់ប្រទេសវៀតណាម ពីថ្ងៃទី១៣-១៦ ខែឧសភា៕

LEAVE A REPLY

Please enter your comment!
Please enter your name here