ភ្នំពេញ÷ ប្រមុខការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការអំពាវនាវឲ្យកងទ័ព និងពលរដ្ឋអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតវិធានការ “៣ការពារ ៣កុំ”។
តាមរយ:បណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍យ៉ាងដូច្នេះថា” សូមបងប្អូនកងទ័ព ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ បន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ” ទោះបីជា វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានមកដល់ជាបន្តបន្ទាប់ ហើយយុទ្ធនាការនៃការចាក់វ៉ាក់សាំងរបស់យើង ដំណើរការបានយ៉ាងល្អទៅតាមផែនការក៏ដោយ”៕