ភ្នំពេញ÷ នៅមន្ទីរពេទ្យ ហ្លួងម៉ែ ក្រោយពីអ្នកជំងឺជាសះស្បើយក្នុងថ្ងៃទី១១ ខែឧសភានេះ គាត់បានបន្សល់ទុកសំបុត្រមួយច្បាប់ទុកនៅលើក្បាលគ្រែរបស់គាត់ ថ្លែងអំណអរគុណក្រុមគ្រូពេទ្យ ក្រោយគាត់ជាសះស្បើយ។
សំបុត្រនោះមានខ្លឹមសារយ៉ាងដូច្នេះថា “ខ្ញុំសូមអរគុណលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យទាំងអស់នៅមន្ទីរពេទ្យ ហ្លួងម៉ែ ដែលបានលះបង់កាយចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយខ្ញុំសូមអរគុណលោកគ្រូអ្នកទាំងអស់ ដែលបានមើលថែអ្នកជំងឺយ៉ាងយកចិត្តទុកដាក់បំផុយ រហូតអ្នកជំងឺបានជាសះស្បើយ អរគុណធំៗ។ ពីខ្ញុំអ្នកជំងឺ F1.3B.07″៕