ភ្នំពេញ៖ ក្រុមមន្រ្តីឧទ្យានុរក្សនៅក្នុងតំបន់ជួរភ្នំក្រវាញ បានជួយសង្រ្គោះសត្វរញីផេះមួយក្បាលឱ្យរួចផុតពីក្រញាំព្រានព្រៃ ដែលបានចាប់ដាក់ក្នុងបាវចងមាត់បិទជិតចេញពីតំបន់ជួរភ្នំក្រវាញ។
យោងតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឲ្យដឹងថា ក្រោយពីជួយសង្រ្គោះមន្រ្តីឧទ្យានុរក្សបានលែងសត្វរញីចូលព្រៃទៅរស់នៅតាមបែបធម្មជាតិវិញផងដែរ។
សូមបញ្ជាក់ថារញី មានឈ្មោះវិទ្យាសាស្រ្តថា Nycticebus bengalensis ជាប្រភេទសត្វកំពុងរងគ្រោះនិងទទួលរងការគំរាមកំហែងដោយសារតែតម្រូវ ការផលិតជាឱសថបុរាណ និងពាណិជ្ជកម្មសត្វចិញ្ចឹមខុសច្បាប់៕