ប៉ូលីសខ្មែរ-អាមេរិកាំងម្នាក់ ត្រូវពួកឧក្រិដ្ឋជនបាញ់សម្លាប់ នៅតំបន់ក្រុង Stockton រដ្ឋCalifornia

0
8

ភ្នំពេញ៖ ដំណឹងដ៏គូឲ្យសោកស្ដាយដោយ ប៉ូលីសខ្មែរ-អាមេរិកាំងម្នាក់ ត្រូវបានពួកឧក្រិដ្ឋជនបាញ់សម្លាប់ នៅតំបន់ក្រុង Stockton រដ្ឋCalifornia ភាគខាងជើង។

យោងតាមហ្វេសប៊ុករបស់លោក មាជ សុវណ្ណារា ជាអ្នករស់នៅក្នុងតំបន់ ជាមួយប៉ូលីសខ្មែរ-អាមេរិកាំងរូបនេះបានបញ្ជាក់ នាថ្ងៃ១៤ ឧសភា ឆ្នាំ២០២១នេះថា” បងសូមឧទ្ទិសកុសល សូមឲ្យប្អូនបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លានឡើយ សូមប្អូនទៅឲ្យបានសុខស្ងប់ណា គ្រប់គ្នាសោកស្តាយ នូវគុណបំណាច់បម្រើជាតិ របស់ប៉ូលីសវ័យក្មេង រូបនេះណាស់ ប៉ូលីសខ្មែរ-អាមេរិកាំងម្នាក់នេះ បានបម្រើកិច្ចការរក្សាសន្តិសុខ ការពារមនុស្សជាតិ ក្នុងសង្គមជាតិអាមេរិក ជាងមួយទសវត្សមកហើយ ហើយក៏ជាពលរដ្ឋ ស្លូតត្រង់អាមេរិកាំង ជាពិសេសពលរដ្ឋ ខ្មែរ-អាមេរិកាំង នៅតំបន់សហគមន៍ខ្មែរ Stockton City នឹងមិនអាចបំភ្លេចគុណបំណាច់ ស្នេហាជាតិរបស់បុរសម្នាក់នេះបានទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here