បុរសម្នាក់ ទើបត្រឡប់មកពីប្រទេសថៃ លួចរត់ចេញពីមណ្ឌលចត្តាឡីស័កនិមិត្ត

0
9

ភ្នំពេញ៖ បុរសម្នាក់ ទើបត្រឡប់មកពីពីខេត្តស្រះកែវប្រទេសថៃ បានរត់គេចខ្លួនចេញពីមណ្ឌលចត្តាឡីស័កនិមិត្តត នៅថ្ងៃទី១៦ ឧសភា ២០២១។

យោងតាមហ្វេសប៊ុករបស់ អភិបាលរងក្រុងប៉ោយប៉ែត​ បានឲ្យដឹងថា ” ហេតុអីក៏មិនខ្លាចងាប់សោះអញ្ចឹង…!!! លោកប្អូននេះឈ្មោះ អៀង ម៉ាញ ភេទប្រុសអាយុ១៩ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទើបមកពីខេត្តស្រះកែវ ប្រទេសថៃ ប្រមាណម៉ោង១១ កន្លះថ្ងៃត្រង់ ថ្ងៃទី១៦ ឧសភា ២០២១ បានរត់គេចខ្លួនចេញពីមណ្ឌលចត្តាឡីស័កនិមិត្ត ប្រហែលម៉ោង២កន្លះ រសៀល ថ្ងៃខែឆ្នាំដដែល។

ជាមួយគ្នានោះដែរ អភិបាលរងក្រុងប៉ោយប៉ែត បានអំពាវនាវសូមកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស សមត្ថកិច្ចក្រុងប៉ោយប៉ែត មេត្តាជួយសហការ ដោយអនុគ្រោះក្នុងការស្វែងរកនិងនាំខ្លួនត្រឡប់មកវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here