ភ្នំពេញ៖ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានជួយបង្កើតកូនអ្នកកើតជំងឺ កូវីដ១៩ម្នាក់ទៀតដែលមានបញ្ហាសុខភាពបានដោយជោគជ័យ។
យោងតាមសំណេរលើហ្វេសប៊ុក របស់លោក វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា” សូមស្វាគមន៍ក្មួយស្រី នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានបង្កើតបានកូនស្រីដែលម្តាយកើតជំងឺ covid ហើយមានបញ្ហាសុខភាព ហើយក្រុមគ្រូពេទ្យយើងប្រុងនិងវះកាត់ ប៉ុន្តែពេលនេះយើងបានជួយជ្រោមជ្រែងរហូតគាត់បានសម្រាលតាមធម្មជាតិរួចជាស្ថាពរ។ សូមអបអរសាទរ”៕