នាយករដ្ឋមន្ត្រី ផ្តល់ថវិកាជាង២ពាន់លានរៀលទៀត ដល់ខេត្ត២២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក

0
9

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៦ ដល់២២ ខែឧសភា ឆ្នាំ២០២១។

ខេត្តទាំង២២នោះមាន៖ ខេត្តបាត់ដំបង ទទួលបាន ២៨០លានរៀល, ខេត្តបន្ទាយមានជ័យ ទទួលបាន ២៧០លានរៀល, ខេត្តឧត្តរមានជ័យ ទទួលបាន ៥០លានរៀល, ខេត្តប៉ៃលិន ទទួលបាន ៥០លានរៀល, ខេត្តកោះកុង ទទួលបាន ១០លានរៀល, ខេត្តពោធិ៍សាត់ ទទួលបាន ៣៥០លានរៀល, ខេត្តព្រះវិហារ ទទួលបាន ៣០លានរៀល, ខេត្តកណ្តាល ទទួលបាន ១៨០លានរៀល, ខេត្តស្វាយរៀង ទទួលបាន ៥០លានរៀល, ខេត្តព្រៃវែង ទទួលបាន ទទួលបាន ១៥០លានរៀល, ខេត្តត្បូងឃ្មុំ ទទួលបាន ៦០លានរៀល។

ខេត្តក្រចេះ ទទួលបាន ១០លានរៀល, ខេត្តរតនគិរី ទទួលបាន ៣០លានរៀល, ខេត្តតាកែវ ទទួលបាន ៨០លានរៀល, ខេត្តកំពង់ចាម ទទួលបាន ១៥០លានរៀល, ខេត្តកំពង់ឆ្នាំង ទទួលបាន ១៣០លានរៀល, ខេត្តកែប ទទួលបាន ១០លានរៀល, ខេត្តកំពង់ស្ពឺ ទទួលបាន ២៧០លានរៀល, ខេត្តកំពង់ធំ ទទួលបាន ១០០លានរៀល, ខេត្តស្ទឹងត្រែង ទទួលបាន ១០លានរៀល, ខេត្តព្រះសីហនុ ទទួលបាន ១០០លានរៀល, ខេត្តសៀមរាប ទទួលបាន ១២០លានរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here