ឃាត់ខ្លួនមនុស្សប្រុស-ស្រីជាង៦០នាក់ ជួបជុំផឹកស៊ីល្មើសវិធានការរដ្ឋបាល និងប្រើប្រាស់គ្រឿងញៀន

0
14

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបមនុស្សប្រុសស្រីជាង៦០នាក់ ករណី ជួបជុំផឹកស៊ីល្មើសវិធានការរដ្ឋបាល និងប្រើប្រាស់គ្រឿងញៀន។ ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយមន្ទីរពេទ្យរបេង ក្នុងអាគារខុនដូរមួយកន្លែងជាប់ផ្លូវ៩៥ កែងផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចឱ្យដឹងថា មនុស្សប្រុសស្រីជាង៦០នាក់នេះ មានភាគច្រើនជាជនជាតិចិន និងជនជាតិវៀតណាម បានបង្កើតកម្មវិធីជួបជុំគ្នាផឹកស៊ី ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាលពេលបង្ក្រាបនេះក៏បានរកឃើញមានជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនថែមទៀតផង។

ក្រោយបង្ក្រាបសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងនាំខ្លួនមនុស្សប្រុសស្រីទាំងអស់នេះទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងយប់ ដើម្បីសួរនាំ និងកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here