រកឃើញអាល់កុលក្លែងក្លាយ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ដាក់លក់នៅតាមបណ្ដាឱសថស្ថាន និងផ្ទះលក់ទំនិញ

0
11

ភ្នំពេញ៖ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យគុណភាព អាល់កុល ជែលលាងដៃ និងតាមដានតម្លៃទំនិញ នៅតាមបណ្ដាឱសថស្ថាន និងផ្ទះលក់ទំនិញ ក្នុងខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖
– អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ៣៣០លីត្រ
– ទឹកដោះគោ ចំនួន ៣៧ដប ស្មើនឹង ១០.៤លីត្រ
– នំកញ្ចប់ ចំនួន ៦៤កញ្ចប់ ស្មើនឹង ០.៩៧គីឡូក្រាម
– ទឹកក្រូចដប ចំនួន ១៩ដប ស្មើនឹង ៦.៦៥លីត្រ។

ក្រោយការបង្ក្រាបបានមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅបំផ្លាញចោលភ្លាមៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here