ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាមបានចេញសេចក្តីប្រកាសព័ត៌ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៥នាក់ ក្នុងនោះរួមមាន៖ ស្រុកបាធាយ ២២នាក់,ស្រុកជើងព្រៃ ១០នាក់(ពលករមកពីថៃ ៥នាក់) និងស្រុកកំពង់សៀម ៣នាក់ក្នុងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
ជាមួយគ្នានោះរដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺខាងលើសូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីពេទ្យបង្អែកដែលនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានបន្ទាន់ ឬតាមរយៈលេខទូរសព្ទ ០៧០ ៨២ ៨៧ ៨៨និង០១២ ៧៣៦ ៧៥៥៕