មេបក្សយុវជនកម្ពុជា ស្នើអាជ្ញាធរឃ្លាំមើលតាមមូលដ្ឋានឲ្យបានតឹងរឹង ដើម្បីទប់ស្កាត់ការរំលោភទ្រព្យសម្បត្តិជាតិពីជនទុច្ចរិត

0
16

ភ្នំពេញ÷ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានធ្វើការស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជួយឃ្លាំមើលនៅតាមមូលដ្ឋានឲ្យបានតឹងរឹង ដើម្បីទប់ស្កាត់ការរំលោភទ្រព្យ សម្បត្តិជាតិពីជនទុច្ចរិត។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះថា “ប្រទេសជាតិកំពុង ជួបវិបត្តិមេរោគCOVID-19 វាយលុកខ្ញុំ សូមស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជួយឃ្លាំមើលនៅតាមមូលដ្ឋានឲ្យបានតឹងរឹង ដើម្បីទប់ស្កាត់ការរំលោភទ្រព្យ សម្បត្តិជាតិពីជនទុច្ចរិតមួយចំនួន និងពីឧកញ៉ាទុច្ចរិត ដែលសហការជាមួយអ្នកមានអំណាចទុច្ចរិតមួយចំនួន ក្នុងការរំលោភយកទ្រព្យសម្បត្តិពលរដ្ឋនិងទ្រព្យសម្បត្តិជាតិខ្មែរយើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here