រកឃើញវិជ្ជមានកូវីដ៥២នាក់ទៀត ក្នុងខេត្តកំពង់ចាម ភាគច្រើនជាកម្មការិនី

0
10

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាមបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ ក្នុងនោះ កម្មការិនី ចំនួន៥១នាក់ដែលរកឃើញ ក្នុងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបានឲ្យដឹងថា អ្នកដែលរកឃើញទាំង៥២នាក់នោះរួមមាន៖ ស្រុកបាធាយ ៩នាក់, ស្រុកជើងព្រៃ ២៨នាក់ ស្រុកព្រៃឈរ ១២នាក់ មកពីខេត្តកំពង់ធំ១នាក់ និងខេត្តកណ្តាល១នាក់និងម្តាយអ្នកជំងឺកូវីដ-១៩ ស្រុកកងមាស១នាក់ ។

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តបាន អំពាវនាវដល់អ្នកពាក់ព័ន្ធ និងប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺខាងលើសូមទៅពិនិត្យសុខភាព និងយកសំណាកនៅ មន្ទីពេទ្យបង្អែកដែលនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានបន្ទាន់ ឬតាមរយ:លេខទូរសព្ទ ០៧០ ៨២ ៨៧ ៨៨ និង០១២ ៧៣៦ ៧៥៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here