សមត្ថកិច្ចចម្រុះ ស្ទាក់ចាប់រថយន្ដសាំងយ៉ុង២គ្រឿង ដឹកគ្រឿងសង្ហារឹម បង្កប់ឈើប្រណិត គ្មានច្បាប់អនុញ្ញាត

0
3

ភ្នំពេញ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ បានស្ទាក់ចាប់រថយន្ដសាំងយ៉ុងចំនួន២គ្រឿង ដឹកគ្រឿងសង្ហារឹម បង្កប់ឈើប្រណិត គ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។

ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅព្រៃជ្រោក ភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ដទាំងពីរគ្រឿងនេះ ដឹកឈើចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះបន្តយកទៅភ្នំពេញតែអស់លាក់ជាប់អន្ទាក់សមត្ថកិច្ច នៅខេត្តក្រចេះតែម្ដង។

បច្ចុប្បន្នរថយន្ដទាំងពីរគ្រឿងនោះ ត្រូវសមត្ថកិច្ច នាំយកទៅរក្សារទុក នៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីបំពេញនីតិវិធីតាមច្បាប់រដ្ឋបាលព្រៃឈើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here