ភ្នំពេញ៖ រដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានសម្រេចបញ្ចប់តួនាទីលោក ឡាក់ ប៊ុនធីម ពីនាយករងរដ្ឋបាលសាលាក្រុងច្បារមន មកជាមន្ត្រីនៃក្រុងច្បារមក ក្រោយមន្រ្តីរូបនេះបានទាត់ថាសព្រីង ក្មេងស្រីម្នាក់កំពប់ ហើយត្រូវគេចែកចាយលើបណ្តាញសង្គម។
សូមរំលឹកថា ថ្មីៗនេះ ក្មេងស្រីរងគ្រោះឈ្មោះ រី រក្សា អាយុ១៣ឆ្នាំ រស់នៅសង្កាត់ក្រវ៉ាន់ ក្រុងច្បារមន ត្រូវបានលោក ឡាក់ ប៊ុនធីម ទាត់ថាសព្រីងកំពប់ ដោយលើកហេតុផលថា នាងលក់ព្រីងនៅតំបន់ហាមឃាត់។
ក្រោយកើតហេតុ អភិបាលខេត្ដកំពង់ស្ពឺ លោក វ៉ី សំណាង បានអញ្ជើញក្មេងស្រីរងគ្រោះឈ្មោះ រី រក្សា ដើម្បីចូលជួប និងផ្ដល់អំណោយមួយចំនួនជូនជាការលើកទឹកចិត្តឡើងវិញ៕