ចាប់ឃាត់ខ្លួនមេខ្យល់សកម្ម២នាក់ លួចនាំពលករខ្មែរឆ្លងដែនខុសច្បាប់ទៅថៃ

0
9

ភ្នំពេញ៖ មេខ្យល់ចំនួន២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាន។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈពួកគេកំពុងដឹកនាំពលករឆ្លងដែន ទៅប្រទេសថៃ ចំនួន៨នាក់ ក្នុងនោះមានស្រីម្នាក់ ត្រង់ចំណុចភូមិសាស្ត្រ ផ្លូវចូលក្រុមហ៊ុនឧកញ៉ា សំផាន់ ណារិទ្ធ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រភពបានឲ្យដឹងថា មេខ្យល់ដែលឃាត់ខ្លួនបានមានឈ្មោះ ទី១-ឈ្មោះ លឹម ហួត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងទី២-ឈ្មោះ ជូត សុខជ័យ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

បច្ចុប្បន្នមេខ្យល់ទាំងពីរនាក់ កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅរដ្ឋបាលបុស្តិ៍ ។ ចំណែកឯពលករទាំង៨នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here