ខេត្តកំពង់ធំ ប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៤នាក់ និងជាសះស្បើយ១១នាក់

0
8

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៤នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងអ្នកជាសះស្បើយចំនួន ១១នាក់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀតរដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ។

សូមរំលឹកថា គិតមកដល់ថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១៨៨នាក់ ស្រី៩៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៦៨នាក់ ស្រី ៣៤នាក់។ អ្នកជំងឺដែលនៅសល់ចំនួន ១២០នាក់ ស្រី៦១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកស្ទោង មណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក៕

LEAVE A REPLY

Please enter your comment!
Please enter your name here