ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នអគារជំងឺឆ្លង នៃមន្ទីរសម្រាកព្យាបាល យី គក់ នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មីក្រោយពីរកឃើញអ្នកឆ្លងកូវីដ១៩។
បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ការបិទជាបណ្ដោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលការឆ្លងកូវីដ១៩ ក្រោយពីបានរកឃើញឈ្មោះ សាន កុសល ភេទប្រុស អាយ២៥ឆ្នាំ មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានជំងឺកូវីដ១៩ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅពេលមកសំរាកព្យាបាលនៅអគារជំងឺឆ្លង នៃមន្ទីសម្រាកព្យាបាល យីគក់៕