ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅទី២៦ ខែឧសភា ឆ្នាំ២០២១នេះបានសម្រេចបិទ និងផ្អាកការធ្វើអាជីវកម្មបណ្តោះអាសន្ន នូវ “ផ្សារសាមគ្គី ហ៊ុយ គាំង”ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយរកឃើញអ្នកជំងឺកូវីដ១៩ ថ្មីជាអាជីវករ លក់កាហ្វេនៅទីតាំងផ្សារនេះ។
ជាមួយគ្នានោះដែររដ្ឋបាលខេត្តបាន អំពាវនាវដល់ប្រជាពលរដ្ឋ បានទៅទីតាំងខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ។ ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ សូមមេត្តាពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ និង៣ការពារ ត្រូវពាក់ម៉ាស់ ត្រូវលាងដៃ ត្រូវរក្សាគម្លាតបុគ្គល៣កុំ កុំនៅបន្ទប់បិទជិត កុំនៅកន្លែងកុះករ កុំប៉ះពាល់គ្នា៕