ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ថា ដោយធ្លាប់ហែលឆ្លងនូវសង្គ្រាមអស់ជាច្រើនទសវត្សន៍ កម្ពុជាយល់ច្បាស់អំពីផលវិបាកនៃសង្គ្រាម ហេតុនេះទើបបញ្ជូនកម្លាំង បំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។
តាមេយៈបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានឲ្យដឹងថា”ដោយធ្លាប់ហែលឆ្លងនូវសង្គ្រាម អស់ជាច្រើន ទសវត្សន៍ខ្លួនឯងផ្ទាល់ កម្ពុជាយល់ច្បាស់អំពីផលវិបាកនៃសង្គ្រាម។ ហេតុនេះ ទើបយើងបាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងចំណោមប្រទេសដែលបានបញ្ជូនកម្លាំង បំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងន័យរួមចំណែកស្វែងរកសន្តិភាពជូនបណ្តាប្រទេសកំពុងមានជម្លោះ”៕