បិទផ្ទះចំនួន៥ខ្នង នៅឃុំមោង ស្រុកមោងឫស្សី ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩

0
8

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នផ្ទះចំនួន៥ខ្នង នៅភូមិដើមដូង និងភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩។

យោងតាមសេចក្តីសម្រេចនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១បានឲ្យដឹងថា ការសម្រេចបិទនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ ក្រោយពីបានរកឃើញ វ៉ុន សុខនីន ភេទស្រីអាយុ២៦ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានអាស័យដ្ឋានស្ថិតនៅភូមិដើមដូង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបងទើបធ្វើដំណើរត្រឡប់មកពីក្រុងប៉ោយប៉ែត មានវិជ្ជមានមេរោគកូវីដ១៩ និងបានពាក់ព័ន្ធជាមួយផ្ទះចំនួន៥ខ្នង នៅភូមិឃុំខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here