ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសពីការកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១០នាក់ ក្នុងនោះធ្វើដំណើរមកពីប្រទេសថៃចំនួន៦នាក់, ស្លាប់ ១នាក់ជាស្ដ្រីអាយុ៧០ឆ្នាំ និងជាសះស្បើយ៨នាក់។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន ១៧៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៨នាក់ ស្លាប់០២នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន២នាក់ និងកំពុងសម្រាកព្យាបាលក្នុងខេត្តបាត់ដំបងចំនួន១០៧នាក់៕