ប៉ូលីសដែលឆ្លងកូវីដ១៩ពេលបំពេញបេសកម្ម បានជាសះស្បើយមួយចំនួនហើយ

0
7

ភ្នំពេញ៖ មន្ត្រីនៃអង្គភាពអន្តរាគមន៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពេលបេសកម្មហើយបានឆ្លងកូវីដ១៩កន្លងទៅនេះ​ បានជាសះស្បើយមួយចំនួនហើយ។

សូមរំលឹកថា កងអន្តរាគមន៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រមាណជាង៨០នាក់ បានឆ្លងកូវីដ១៩ ពេលប្រចាំការនៅតំបន់ក្រហមនាពេលកន្លងមក។

យោងបណ្ដាញសង្គមហ្វេសប៊ុករបស់​​ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)បានបញ្ជាក់ថា” មន្ទីរពេទ្យ ហ្លួងម៉ែ មន្ត្រីនៃ អង្គភាពអន្តរាគមន៍នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលកន្លងមកពួកគាត់បានចូលរួមក្នុងកិច្ចការពារនៃការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែជំងឺដ៏កាចសាហាវមួយនេះ បានឆ្លងដល់កងកម្លាំងរបស់យើង។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីបងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជ ចន្ទមុន្នី និងការខិតខំប្រឹងប្រែងតាមដាន យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព”។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៧,៦៣៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន២០,៣៩៨នាក់ និងស្លាប់សរុបចំនួន១៩៤នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here