ខេត្តកំពង់ចាម បន្តអនុវត្តវិធានការរដ្ឋបាល ២សប្តាហ៍បន្ថែមទៀត

0
8

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេច បន្តសុពលភាពនៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ រយៈពេល ២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០-កុម្ភៈនៅមិនទាន់មានសភាព ធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណ៏វិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់នៅក្នុងខេត្តកំពង់ចាម រដ្ឋបាលខេត្ត សូមបន្តសុពលភាព នៃការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ឬខ្នងផ្ទះ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមានកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here