ភ្នំពេញ៖ តបតាមការអញ្ជើញ របស់លោក មូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និង គោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

