វ៉ាក់សាំងប្រមាណ ៤.៥លានដូសទៀត នឹងមកដល់កម្ពុជានាខែមិថុនាខាងមុខនេះ

0
9

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា តាមគម្រោងវ៉ាក់សាំងប្រមាណ ៤លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាខែមិថុនាខាងមុខនេះ។

តាមរយៈសារសំឡេងសម្តេចតេជោ ហ៊ុន សែន ថ្លែងនៅព្រឹកថ្ងៃទី ២៩ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា ឆ្នាំ ២០២១ ហើយនិងមកជាបន្តបន្ទាប់ទៀត”។

សម្តេចបញ្ជាក់ថា យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវ ការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here