ឃាត់ខ្លួន ពលរដ្ឋខ្មែរ១៥នាក់ បម្រុងឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់

0
7

ភ្នំពេញ៖ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ជាក់ស្តែង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ ឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៩ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងអាជាង សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ ឈរជើងជួរមុខក្នុងភូមិសាស្ត្រស្រុកកំរៀង ចេញល្បាត និងធ្វើការទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនចូលទឹកដីថៃដោយមិនស្របច្បាប់ ចំនួន១ករណី នៅចំណុចភូមិរការបុស ឃុំកំរៀង ស្រុកកំរៀង។

ពលករដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន មានចំនួន ១៥នាក់ (ស្រី ៦នាក់) បានបញ្ជូនទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងសាកសួរ និងអនុវត្តតាមផ្លូវច្បាប់បន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here