៤ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានចំនួនជាង៣ពាន់លានដុល្លារ កើនឡើងជិត២០%

0
11

ភ្នំពេញ៖ យោងតាមរបាយការណ៍តួលេខ របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា នា៤ខែដំបូងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជានិងចិនមាន ចំនួនជាង៣ពាន់លានដុល្លារអាមេរិក កើនឡើងជិត២០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ នេះបើយោងតាមហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា។

ហ្វេសប៊ុករបស់ស្ថានទូតចិនបានបញ្ជាក់ថា ក្នុងនោះទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួន ជាង៤២៣លានដុល្លារអាមេរិក កើនឡើង៤២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here